សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និង ភាពធន់» និងការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅពិធីសំណេះសំណាលក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី ១៣៩ ដ៏ឱឡារិក នាថ្ងៃនេះ គឺដេីម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និង បន្តយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការទទួលស្គាល់ និង ការថ្លែងអំណរគុណដល់ និយោជិត បុគ្គលិក បងប្អូនកម្មករ កម្មការិនីទាំងអស់ គ្រប់វិស័យពាក់ព័ន្ធនឹងវិស័យការងារ ។ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់ និងគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ រួមនិងការផ្តល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គមជូនបងប្អូនកម្មករនិយោជិតគ្រប់រូប ។
អត្ថបទដោយ៖ WIN WIN News Media