ពិធីអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន និងពិធីប្រគល់ប័ណ្ណសរសើរជូនពលករគំរូនិងបុគ្គលឈានមុខទូទាំងប្រទេសចិនបានបើកធ្វើយ៉ាងឱឡារិក ក្រោមអធិបតីភាពលោក Xi Jinping
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំតាំងពីបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិនមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន សហជីពគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីនិងលើកទឹកចិត្តឱ្យវណ្ណៈកម្មកររបស់ប្រទេសចិន ដើរតាមជំហានរបស់បក្ស និងដើរនៅជួរមុខក្នុងយុគសម័យ ដែលបានចារទំព័រដ៏អស្ចារ្យអំពីចលនាពលកររបស់ចិន ។ ឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ សហជីពគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យការងាររបស់សហជីពទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕ អត្ថបទដោយ៖ WIN WIN News Media