លោក Xi Jinping ៖ ត្រូវពន្លឿនការកសាងតំបន់ច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាដែលមានកម្លាំងឥទ្ធិពលលើពិភពលោកទាំងមូល
ព្រឹកថ្ងៃទី ២៩ ខែមេសា លោក Xi Jinping បានធ្វើដំណើរទៅដល់ “លំហល្បឿនម៉ាកែត” ដែលជាសហគមន៍ច្នៃប្រឌិតថ្មីផ្នែកម៉ាកែត ដែលឋិតនៅខណ្ឌ Xu Hui នៃក្រុងសៀងហៃ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពនៅទីនោះ ដោយមានការអមដំណើរពីលោក Chen Jining សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុងសៀងហៃ និងលោក Gong Zheng អភិបាលក្រុងសៀងហៃ ។
សូមបញ្ជាក់ថា “លំហល្បឿនម៉ាកែត” ជាវេទិកាជំនាញសម្រាប់ការបង្កើតអាជីពបង្កើនល្បឿនលើវិស័យម៉ាកែតនៃបញ្ញាសិប្បនិមិ្មត ដែលបង្កើតឡើងដោយក្រុងសៀងហៃ គិតរហូតដល់បច្ចុប្បន្ននេះ មានសហគ្រាសចំនួនជាង១រយបានចូលធ្វើអាជីវកម្មក្នុងសហគមន៍នេះ ។ បន្ទាប់មក លោក Xi Jinping បានអញ្ជើញចូលហាងដកពិសោធពីផលិតផលបញ្ញាសិប្បនិមិ្មត ។ លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានប្រភពធនធានទិន្នន័យគ្រប់បែបយ៉ាង មានប្រព័ន្ធឧស្សាហកម្មយ៉ាងពេញលេញ ហើយក៏មានទីផ្សារដ៏ធំ ដូច្នេះ ការអភិវឌ្ឈខាងបញ្ញាសិប្បនិមិ្មតមានអនាគតយ៉ាងទូលំទូលាយ ត្រូវបង្កើនការគាំទ្រខាងគោលនយោបាយនិងការបណ្តុះបណ្តាលធនធានមនុស្ស ខិតខំប្រឹងប្រែងអភិវឌ្ឍផលិតផលគុណភាពខ្ពស់ដែលមានសុវត្ថិភាពនិងអាចជឿទុកចិត្តបានឱ្យបានកាន់តែច្រើន ៕ អត្ថបទដោយ៖ WIN WIN News Media