អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន»

 សង្គម
 ៣០ មេសា ២០២៥
 109
អ្វីដែលគួររំលឹកគឺថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជានិងចិនបានសន្មតយកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ។ ជឿជាក់ថា តាមរយៈគោលនយោបាយជំរុញលើកទឹកចិត្តនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងភាគីទាំងពីរ កំណើនភ្ញៀវទេសចរចិននៅកម្ពុជាក្នុងឆ្នាំ ២០២៥ នេះមុខជានឹងលើសពីការរំពឹងទុក ហើយនឹងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនឹងបន្តរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាក់ជាមិនខាន ។   មិនថា«China Travel»ឬ«World Travel»ក្តី គោលនយោបាយជំរុញការប្រើប្រាស់ខាងវិស័យទេសចរណ៍របស់ចិនមិនត្រឹមតែរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកសំខាន់សម្រាប់ជំរុញកំណើនសកលក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានសន្ទុះងើបឡើងយឺតផងដែរ ។ វិបុលភាពនៃទីផ្សារទេសចរណ៍មិនត្រឹមតែផ្តល់នូវផលិតផលវប្បធម៌និងកម្សាន្តដ៏សម្បូរបែបជូនអ្នកផងទាំងពួងប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពេញបន្ថែមកម្លាំងចលករដែលមិនអាចខ្វះបានសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផងដែរ ៕ អត្ថបទដោយ  ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដោយ៖ WIN WIN News Media