ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN ៖ការសម្លុតកំហែងខាងពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ចំណាប់អារម្មណ៍ល្អចំពោះសហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍លើសពី ៩០ ភាគរយគាំទ្រឱ្យប្រទេសចិនចាត់វិធានការតបតវិញដ៏ខ្លាំងក្លា
ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,២ ភាគរយសម្គាល់ឃើញថា គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនឹងរារាំងយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៦០,២ ភាគរយដែលមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីសម្គាល់ឃើញថា "ការបង្កើនការដាក់កំហិតចំពោះការនាំចេញនិងការដាក់ទណ្ឌកម្មដោយឯកតោភាគី"របស់អាមេរិកមិនអំណោយផលដល់ការអភិវឌ្ឍរបស់ប្រទេសខ្លួន ។
ទង្វើសម្លុតកំហែងរបស់អាមេរិកបាននិងកំពុងត្រូវបានប្រឆាំងតបតយ៉ាងដាច់ខាតពីប្រទេសចិនដែលទទួលបានការគាំទ្រខ្ពស់ពីអ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោក ។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសចំនួន ៣៨ មានចំនួន ៣៧ ប្រទេសគាំទ្រចំពោះវិធានការប្រឆាំងតបតរបស់ប្រទេសចិនដែលមានអត្រា ៩៧,៤ ភាគរយនៃចំនួនអ្នកផ្តល់បទសម្ភាសន៍ ៕ អត្ថបទដោយ៖ WIN WIN News Media