ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា»
លោក Pellet Jacques ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សានេះ ដែលមានលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល ដោយមានអ្នកសារព័ត៌មានចូលរួម២៧នាក់ មកពី១៨អង្គភាព។
វេទិកាពិភាក្សាខាងលើនេះរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានបានស្វែងយល់បន្ថែមទៀតអំពីតួនាទីរបស់ប្រទេសបារាំងសម្រាប់ការអភិវឌ្ឍនៅកម្ពុជាដោយផ្តើមចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ការផ្តល់ជំនួយអភិវឌ្ឍ រួមទាំងលទ្ធភាពនៃគម្រោងផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា។

អត្ថបទដោយ៖ WIN WIN News Media