លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Putin ប្រធានាធិបតីរុស្ស៊ីរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន
លោកបានបន្តថា យើងគួរប្រកាន់ខ្ជាប់នូវមិត្តភាពជាយូរអង្វែង ធ្វើជាមិត្តដែកថែប មិត្តពិតប្រាកដ គួរប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ធ្វើជាដៃគូល្អ គួរប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ ធ្វើជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ គួរជួយគ្នាទៅវិញទៅមក ធ្វើជាអ្នកដឹកនាំអភិបាលកិច្ចសកល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ ប្រទេសទាំងពីរចិននិងរុស្ស៊ីគួរប្រកាន់ខ្ជាប់នូវស្មារតីធ្វើជាប្រទេសជិតខាងដ៏ល្អជារៀងរហូតធ្វើកិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ លើកកម្ពស់ទំនាក់ទំនងរវាងចិននិងរុស្ស៊ីដោយគ្រប់ជ្រុងជ្រោយ ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់សន្តិភាពនិងសន្តិសុខពិភពលោក ក៏ដូចជាផ្តល់កម្លាំងចលករកាន់តែខ្លាំងដល់ការអភិវឌ្ឍនិងវិបុលភាពសកល៕ អត្ថបទដោយ៖ WIN WIN News Media