និស្សិតជំនាន់ថ្មីចំនួនជាង ២០០នាក់ បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)
ពិធីប្រគល់សញ្ញាបត្រនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែឧសភា ឆ្នាំ ២០២៥ ដោយមានវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកបណ្ឌិត Malcolm Mclver សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ (AUPP) និងមានអ្នកចូលរួមជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ អាណាព្យាបាល ក្រុមគ្រួសារ និងភ្ញៀវកិត្តិយជាង ៧០០នាក់។
គូសបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ១២ឆ្នាំ AUPP បានបណ្តុះបណ្តាលនិស្សិតជាង៦០០រូប សុទ្ធសឹងតែជាធនធានមនុស្ស ដែលកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍ ទាំងក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ ក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអាមេរិក និងកម្មវិធីសញ្ញាបត្រពីរ សញ្ញាបត្រមួយផ្តល់ដោយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសញ្ញាបត្រមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក៕
អត្ថបទដោយ៖ WIN WIN News Media