ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត

 សង្គម
 6 ថ្ងៃមុន
 150
ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារដ្ឋប្រជាមានិតចិន បានប្រាប់សារព័ត៌មាន ឈ្នះ ឈញនះ ថា ឯកឧត្តម រីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ ឯកឧត្តម វ៉ាង វិនពីន ក៏សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម។ បន្ថែមពីនេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត។

អត្ថបទដោយ៖ WIN WIN News Media