ក្រសួងសុខាភិបាល បានរៀបចំបន្ទប់ គ្រែ និងសម្ភាៈបរិក្ខាពេទ្យ ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំបន្ទប់ គ្រែ និងសម្ភាៈបរិក្ខាពេទ្យ ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។
យោងតាមលោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥នេះ។
លោកវេជ្ជបណ្ឌិត ណូ សុភា បានសរសេរយ៉ាងដូច្នេះថា "ដោយមានការកំរើកឡើងវិញនៃជំងឺកូវីដ ១៩ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងឲ្យបានល្អ"។
អត្ថបទដោយ៖ WIN WIN News Media