“ដំណើរនៅប្រទេសចិនរបស់អ្នកនិពន្ធវ័យក្មេងអាស៊ានលើកទីពីរ”បានចាប់ដំណើរការនៅក្រុង Nanning ភូមិភាគស្វយ័ត Guangxi
បន្ទាប់ពីពិធីចាប់ដំណើរការបានរៀបចំពិធីសំណេះសំណាលរវាងអ្នកនិពន្ធវ័យក្មេងចិន-អាស៊ាន ។ លោក U Ohn Maung ប្រធានសមាគមអ្នកនិពន្ធរបស់មីយ៉ាន់ម៉ា លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក Zeng Pan និពន្ធនាយករងនៃទស្សនាវដ្តី 《Southern Cultural Forum》និងលោក Ong Jing Heng និពន្ធប្រតិបត្តិនៃទស្សនាវដ្តី 《អក្សរសាស្ត្រចិនរបស់ម៉ាឡេស៊ី》ជាដើមបានថ្លែងសុន្ទរកថាជាបន្តបន្ទាប់ ។
លោក ព្រឿង ប្រណីតបានថ្លែងថា ពិតមែនតែយើងមានភាសាខុសគ្នា ហើយប្រពៃណីវប្បធម៌និងទំនៀមទម្លាប់ជីវភាពរស់នៅមានភាពស្រដៀងគ្នាឬក៏មានភាពខុសគ្នាក៏ដោយ ក៏ប៉ុន្តែយើងមានបំណងរួមមួយគឺ រំពឹងទុកថា អាចឃើញពិភពលោកមួយដែលប្រកបដោយសន្តិភាព វិបុលភាពនិងក្តីសប្បាយរីករាយ ។ យើងជឿជាក់ថា អក្សររបស់យើងអាចកែប្រែពិភពលោកបន្ដិចម្តងៗ ៕ អត្ថបទដោយ៖ WIN WIN News Media