ក្លិបអ្នកកាសែតកម្ពុជា (កអក) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

 សង្គម
 20 ម៉ោងមុន
 97

ពោធិសាត់ ៖ ក្លិបអ្នកកាសែតកម្ពុជា(កអក) ដែលមានលោក ពុយ គា ជាប្រធាន បានដឹកនាំអ្នកសារព័ត៌មានដើម្បីផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ រួមមានអ្នកសារព័ត៌មានជាតិសរុបចំនួនជិត៦០នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់​ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។

នេះជាបេសកកម្មលើកទី៥ហើយរបស់ (ក.អ.ក )​ បន្ទាប់ពីបេសកកម្មដ៏មានសារប្រយោជន៍បែបនេះត្រូវបានធ្វើទ្បើងនៅខេត្តព្រះសីហនុ, កែប, សៀមរាប និងរមណីយដ្ឋានឋានសួគ៌បូកគោ។

បេសកកម្មសារព័ត៌មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថា​ជា «បុប្ផាលាក់ខ្លួន»។

នៅក្នុង​ការ​មកចុះ​ពិនិត្យ​មេីល​តំបន់​អភិវឌ្ឍន៍​  វាលវែង​ អូសោម​ ប្រ​ជាពលរដ្ឋបាន​សម្តែង​ការគាំទ្រ​ កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​  CLV-DTA​ដែលដឹកនាំដោយ​សម្តេច​តជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​  និង​ជា​ប្រធាន​ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ហេីយ​ក៏មិនជឿ​ពាក្យលួងលោម​របស់ក្រុម​ជ្រុលនិយម​ ដែលមាន​បំណង​ចង់​ផ្តួល​រដ្ឋាភិបាល​ស្របច្បាប់​នោះឡេីយ។  ក្រោមការ​ដឹង​នាំ​របស់សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រទេសកម្ពុជា​កំពុង​មានការ​អភិវឌ្ឍន៍​ និង​រីកចម្រេីន​ ជីវភាព​ប្រជា​ពលរដ្ឋ​ក៏មាន​ភាព​រីកចម្រើន​ច្រេីនផងដែរ៕

អត្ថបទដោយ៖ WIN WIN News Media