ក្រុមហ៊ុន វឌ្ឍនៈ នាំយកមោទកភាពលើឆាកអន្តរជាតិសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជាឈ្នះពានពេជ្រ និងមេដាយមាស ៤ឆ្នាំជាប់ៗគ្នា

 សង្គម
 ២៧ ឧសភា ២០២៥
 90
ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន៤ និងមេដាយមាសចំនួន១២ សម្រាប់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។ ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់ជូនអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។ ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញាវឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិតផលកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ កម្ពុជាក្នុងរយៈពេលត្រឹម៣ឆ្នាំ ៤ខែ នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គមព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។

អត្ថបទដោយ៖ WIN WIN News Media