វេទិកាកំពូលស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ឆ្នាំ២០២៥បើកធ្វើនៅក្រុងShenzhen
ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានសម្គាល់ថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងក្នុងកិច្ចប្រជុំសិក្សាជាក្រុមលើកទី 17 នៃការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី 20 បានអធិប្បាយយ៉ាងច្បាស់លាស់និងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌និងការជំរុញកំណែទម្រង់និងការអភិវឌ្ឍនៃវិស័យវប្បធម៌។ យើងត្រូវផ្តោតលើគោលដៅកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ ជំរុញកំណែទម្រង់ថែមទៀតនូវយន្តការនិងប្រព័ន្ធវប្បធម៌ អភិវឌ្ឍកម្លាំងផលិតកម្មវប្បធម៌ថែមមួយកម្រិតទៀត ដើម្បីជំរុញយ៉ាងមុតមាំនូវភាពរុងរឿងនៃវប្បធម៌។
គួររំលឹកថា វេទិកាលើកនេះធ្វើក្រោមប្រធានបទ « ធ្វើកំណែទម្រង់ចំពោះយន្តការនិងប្រព័ន្ធវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំផុសកម្លាំងចលករសម្រាប់ការបង្កើតនិងច្នៃប្រឌិតថ្មីនៃវិស័យវប្បធម៌» បានផ្តួចផ្តើមរៀបចំដោយក្រសួងឃោសនាការនៃមជ្ឈិមចិន៕ អត្ថបទដោយ៖ WIN WIN News Media