លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវ ISHIBA Yoshiko អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ

 សង្គម
 ៣០ ឧសភា ២០២៥
 90
នារសៀលថ្ងៃ​ទី៣០​ ខែឧសភា​ ឆ្លោនាំ២០២៥​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញសមាធិតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្ត Zenshoan ក្នុងទីក្រុងតូក្យូ ។ បន្ទាប់ពីបានធ្វើសមាធិរួមគ្នារួច លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ ISHIBA Yoshiko បានធ្វើជំនួបពិភាក្សាគ្នាជុំវិញការធ្វើសមាធិនៅកម្ពុជា និងនៅជប៉ុន ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ISHIBA Yoshiko ដែលបានរៀបចំនូវការសមាធិរួមគ្នានេះ ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់អាហារូបករណ៍ដល់លោកជំទាវ និងនិស្សិតកម្ពុជាជាច្រើនរូប បានទៅសិក្សានៅប្រទេសជប៉ុនផងដែរ ។  

អត្ថបទដោយ៖ WIN WIN News Media