លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ “មួយម៉ឺនរៀល មួយម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា

 សង្គម
 ០១ មិថុនា ២០២៥
 81
ភ្នំពេញ៖​ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញជាអធិបតី ពិធីបើកយុទ្ធនាការ "មួយម៉ឺនរៀល មួយម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយ:ពេល១ខែពេញ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបំផុសស្មារតី "ខ្មែរជួយខ្មែរ" ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីធ្លារូបសំណាកយាយពេញ ជិតរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ ហេង ម៉េងឡុង  

អត្ថបទដោយ៖ WIN WIN News Media