លោក​ ថេង​ សុថុល​ អភិបាល​ខណ្ឌ​ ៧មករា​ និង​ក្រុមការងារងខណ្ឌ​ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនវរ:កងទ័ព​ ខេត្តព្រះវិហារ

 សង្គម
 ០១ មិថុនា ២០២៥
 93

កាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក​ ថេង​ សុថល​ អភិបាល​ខណ្ឌ​ នៃ​គណៈ​អភិបាល​ខណ្ឌ​ ៧មករា​  និងលោកស្រី​ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខណ្ឌ៧មករា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនវរ:កងទ័ព នៅវរ:សេនាតូចអន្តរាគមន៍លេខ៣៩៣ ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខណ្ឌ៧មករា និងរដ្ឋបាលខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ​។

នេះ​ជាការ​យកចិត្ត​ទុកដាក់មួយ​សម្រាប់​កងទ័ព​ជួរមុខ​ ដែលហ៊ឆន​លះបង់សាច់ឈាមស្រស់​ បម្រេីជាតិ​ ការពារ​មាតុភូមិ​ ស្របតាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​ សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

អត្ថបទដោយ៖ WIN WIN News Media