សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ជាប្រវត្តិសាស្រ្ត បានបិទបញ្ចប់ដោយជោគជ័យ

 សង្គម
 ០៣ មិថុនា ២០២៥
 114
សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីមានការជជែកពិភាក្សា និងមានថ្លែងបទអន្តរាគមន៍ ដោយប្រើរយៈពេល២ថ្ងៃ។ អង្គសមាជនេះ ត្រូវបានដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជរដ្ឋសភា​ និងព្រឹទ្ធសភា លើរបៀបវារៈសំខាន់ៗ ចំនួន ៣ រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ច ក្រៅប្រព័ន្ធ, វិស័យកសិកម្ម ហើយប្រធានបទទាំង៣ ក៏ត្រូវបានអនុម័តទាំងស្រុងដោយសមាជព្រឹទ្ធសភា និងរដ្ឋសភា។ អង្គសមាជរយៈពេលពីរថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។  

អត្ថបទដោយ៖ WIN WIN News Media