លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក
ទាក់ទិននឹងរឿងនេះ ប្រទេសចិនមានភាពស្មោះត្រង់ហើយក៏មានគោលការណ៍របស់ខ្លួនដែរ ។ បន្ទាប់ពីកិច្ចពិភាក្សានៅក្រុងហ្សឺណែវ ប្រទេសចិនបានអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺម៉ាត់និងម៉ត់ចត់ សហរដ្ឋអាមេរិកគួរតែមើលឃើញពីការវិវឌ្ឍដែលទទួលបាន ហើយលុបចោលវិធានការអវិជ្ជមានដែលអនុវត្តចំពោះប្រទេសចិន។ ភាគីទាំងពីរគួរបង្កើនការផ្លាស់ប្តូរលើគ្រប់វិស័យ ដូចជា ការទូត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម កងទ័ព និងការអនុវត្តច្បាប់ជាដើម ក៏ដូចជាបង្កើនគំនិតឯកភាពរួម កាត់បន្ថយការយល់ច្រឡំ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោកគោរព ប្រធានរដ្ឋចិនលោក Xi Jinping ណាស់ ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនគឺមានសារសំខាន់ណាស់ ។ សហរដ្ឋអាមេរិករីករាយដែលមើលឃើញថាសេដ្ឋកិច្ចចិនបានរក្សាសន្ទុះកំណើនដ៏ខ្លាំងក្លា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិនអាចជំរុញឱ្យសម្រេចរឿងមានប្រយោជន៍ជាច្រើន សហរដ្ឋអាមេរិកនឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ។ កិច្ចពិភាក្សានៅក្រុងហ្សឺណែវរវាងប្រទេសទាំងពីរទទួលបានជោគជ័យហើយក៏ឈានដល់កិច្ចព្រមព្រៀងដ៏ល្អ ។ សហរដ្ឋអាមេរិករីករាយធ្វើការជាមួយប្រទេសចិនដើម្បីធ្វើខិតខំប្រឹងប្រែងរួមក្នុងការអនុវត្តកិច្ចព្រមព្រៀង ។ សហរដ្ឋអាមេរិកស្វាគមន៍និស្សិតចិនមកបន្តការសិក្សានៅសហរដ្ឋអាមេរិក។
លោក Xi Jinping ក៏បានសម្តែងការស្វាគមន៍លោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ចម្តងទៀតនៅប្រទេសចិន លោកដូណាល់ ត្រាំ បានថ្លែងអំណរគុណដោយស្មោះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរយល់ព្រមឱ្យក្រុមការងារនៃភាគីទាំងពីរបន្តអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមនៅក្រុងហ្សឺណែវ និងធ្វើកិច្ចពិភាក្សាជុំថ្មីក្នុងពេលឆាប់ៗ៕ អត្ថបទដោយ៖ WIN WIN News Media