នាយឧត្តមសេនីយ៍  សៅ សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព​ កុំជឿ​ពាក្យ​បោកប្រាស់​របស់​ក្រុម​ជ្រុលនិយម

 សង្គម
 ១៧ សីហា ២០២៤
 95

នារសៀលថ្ងៃទី១៧​ ខែសីហានេះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍  សៅ សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាព ព្រោះថា ប្រទេសយើងធ្លាប់បានឆ្លងកាត់រួចទៅហើយ ក្នុងការបែកបាក់ជាតិ ការលាបពណ៍គ្នា រងទុក្ខលំបាកយ៉ាងច្រើនរបបមកហើយ ទម្រាំនិងទទួលបានសន្តិភាពដូចសព្វថ្ងៃផងដែរ។ 

ដោយឡែក​ កម្លាំងកងរាជអាវុធហត្ថ ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនជាប្រចាំ រួមទាំងក្បួនបង្រ្កាបបាតុកម្ម សម្រាប់អនុវត្តបទបញ្ជានានា ក៌ដូចជាបង្ក្រាបការធ្វើបាតុកម្មហិង្សា ឬកុបកម្ម ដោយអំពើខុសច្បាប់ណាមួយ ដែលបង្កអោយមានការចលចលក្នុងសង្គម បំផ្លាញសុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា និងការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននៅការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ ការហ្វឹកហ្វឺននេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្រោមការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕

អត្ថបទដោយ៖ WIN WIN News Media