នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្រ្តីការពារជាតិចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់បន្ថែមថា៖ «កម្ពុជាថ្លែងអំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។
ចិន គឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕
អត្ថបទដោយ៖ WIN WIN News Media