សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចូលរួមពិធីសូត្រមន្តរាប់បាត្រកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្ត ហរិរក្សរាជិនី ហៅវត្តវាំងចាស់ ខេត្តកំពង់ស្ពឺ។
សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ឱ្យទទួលបានសេចក្តីសុខ សុភមង្គលសិរីសួស្តី សុខភាពល្អរឹងមាំ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
អត្ថបទដោយ៖ WIN WIN News Media