យន្តហោះ Cathay Pacific ចំនួន១៣គ្រឿងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

 សង្គម
 ២៣ កញ្ញា ២០២៥
 47
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលស្វាគមន៍ចំពោះការមកចុះចតរបស់យន្តហោះក្រុមហ៊ុន Cathay Pacific ចំនួន១៣គ្រឿង ដែលការចុះចតនេះ មានរយៈពេលចំនួន៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ដោយកត្តាអាកាសធាតុមិនអំណោយផល គឺទីក្រុងហុងកុងទទួលរងឥទ្ធិពលពីព្យុះរ៉ាហ្គាសា (Ragasa) ក្រុមហ៊ុន Cathay Pacific បានសម្រេចចិត្តផ្ទេរយន្តហោះរបស់ខ្លួនចំនួន១៣គ្រឿង មកចុះចតជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាប្រភេទអាកាសយានដ្ឋានអន្តរជាតិដែលមានស្តង់ដារខ្ពស់បំផុត គាំទ្រដល់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទប្រកបដោយទំនុកចិត្ត។ យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific បានចាប់ផ្តើមចុះចតជាបណ្តើរៗហើយ ចាប់ពីវេលាម៉ោង៩ និង៤០នាទីព្រឹក និងបន្តចុះចតរហូតដល់អស់ទាំង១៣គ្រឿងក្នុងថ្ងៃទី២៣ កញ្ញានេះ៕

អត្ថបទដោយ៖ WIN WIN News Media